ព័ត៌មានជាតិ

រថយន្តធន់ធំ១ គ្រឿង ព្រលះគ្នាជាមួយម៉ូតូ ស្លាប់ម្នាក់ ភ្លាមៗនៅនឹងកន្លែង

តាកែវ: លោកអធិការរងស្រុកសំរោង បានប្រាប់ Post News ថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តធន់ធំ បើកបុកគ្នាជាមួយម៉ូតូ បណ្ដាលឲ្យយុវជនម្នាក់ ស្លាប់ភ្លាមៗ នៅនឹងកន្លែង លើផ្លូវជាតិលេខ៣ ក្នុងភូមិត្រពាំងឃ្លោក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។

ក្រោយកើតហេតុ រថយន្តបង្ក បានបើករត់គេចខ្លួនបាត់ ចំណែកឯខាងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី ២០១៧ ពាក់ស្លាកលេខ តាកែវ1M3640 បើកបរដោយឈ្មោះ សេង វី ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិអង្គញ់ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ បានស្លាប់នៅកន្លែងកើតហេតុតែម្ដង៕

មតិយោបល់