ភ្នំពេញៈ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១២និង៤០នាទីរសៀល តាមផ្លូវទំនប់កប់ស្រូវ មានករណីម៉ូតូកង់បី១គ្រឿង បត់ត្រឡប់ក្រោយ ត្រូវម៉ូតូបើកបុកក្រឡាប់ផ្ងារជើង រងខូចខាតខ្ទេចសំណាងល្អ រងរបួសស្រាល២នាក់ ស្ថិតក្នុងភូមិស្រែតេជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។
ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញម៉ូតូកង់បីឥណ្ឌា ពណ៌លឿង ពាក់ស្លាកលេខ កណ្តាល 1AC-9250 បើកពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុខាងលើ ក៏បត់ឆ្វេងវឹងធ្វើឲ្យម៉ូតូបើកស្របទិស ជាន់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកពេញទំហឹង បណ្តាលឲ្យម៉ូតូកង់បីក្រឡាប់ ខ្ទេចមួយកំណាត់មុខ អ្នកបើកបរសងខាងរងរបួសស្រាល ។
ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញ រង់ចាំដោះស្រាយតាមនីតិវិធី៕






មតិយោបល់