ព័ត៌មានជាតិ

ម្ចាស់ម៉ូតូកែច្នៃស៊ីម៉ាំងបង្កសំឡេងរំខានខ្លាំង សូមប្រញាប់ចូលខ្លួនមកដោះស្រាយ

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ម្ចាស់ម៉ូតូដែលកែច្នៃស៊ីម៉ាំងបង្កសំឡេងរំខានខ្លាំងដែលត្រូវសមត្ថកិច្ចឃាត់ និងយកមករក្សាទុកចំនួន ១០គ្រឿង គ្មានផ្លាកលេខ០១គ្រឿង ដែលម្ចាស់មិនទាន់បានរកស៊ីម៉ាំងដើមមកដូរ និងធ្វើកិច្ចសន្យា ដើម្បីយកម៉ូតូត្រឡប់ទៅវិញ។

ជាក់ស្តែងតាមច្បាប់សមត្ថកិច្ច ត្រូវធ្វើការឃាត់យានយន្តទុកនៅនឹងកន្លែង សមត្ថកិច្ចយ៉ាងយូររយ:ពេល៣ថ្ងៃ ដើម្បីឲ្យម្ចាស់រកទិញស៊ីម៉ាំងដើមមកដូរ ចូលខ្លួនមកដោះស្រាយ ធ្វើកិច្ចសន្យា និងយកម៉ូតូត្រឡប់ទៅវិញ ប៉ុន្តែម្ចាស់យានយន្តមួយចំនួនរហូតមកដល់ពេលនេះ មិនទាន់ចូលខ្លួនមកដោះស្រាយ ជាមួយសម្ថកិច្ចនៅឡើយទេ ។

បច្ចុប្បន្នម៉ូតូទាំងនេះ កំពុងតែរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ។

បើម្ចាស់ម៉ូតូបានឃើញសេចក្តីប្រកាសនេះ សូមប្រញាប់ចូលខ្លួនមកដោះស្រាយ ៕

មតិយោបល់