ព័ត៌មានជាតិ

ក្របួចចោរលួចម៉ូតូជនជាតិវៀតណាមម្នាក់ នៅស្រុកស្វាយទាប

ស្វាយរៀងៈ បុរសសង្ស័យជនជាតិវៀតណាមម្នាក់ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចដេញប្រផិតចាប់ប្រភីង ក្រោយពីធ្វើសកម្មភាពលួចម៉ូតូនៅក្រុងបាវិត រហូតចាប់បាននៅស្រុកស្វាយទាប ខេត្តស្វាយរៀងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦។

ពលរដ្ឋបានឲ្យដឹងថា ជនសង្ស័យជាជនជាតិវៀតណាមនេះបានធ្វើសកម្មភាពកាច់កម៉ូតូនៅក្រុងបាវិត តែត្រូវម្ចាស់ដឹងឆោឡោប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ភ្លាមៗ។

ប្រភពដដែលបានបន្តទៀតថា សមត្ថកិច្ចបានចេញតាមប្រមាញ់ពីក្រោយរហូតដល់ស្រុកស្វាយទាប និងមានប្រជាពលរដ្ឋជួយដេញផងនោះ ទើបចាប់ចោរយួនបានតែម្តង រួចបញ្ជួនមកស្នងការនគរបាលខេត្តដើម្បីចាត់ការបន្ត។

រហូតមកដល់ពេលនេះសមត្ថកិច្ចមិនទាន់បង្ហាញអត្តសញ្ញាណជនសង្ស័យឲ្យអ្នកសារព័ត៌មានដឹងនោះទេ៕

មតិយោបល់