ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ សន្លប់ស្ដូកស្ដឹងលើផ្លូវជាតិ ក្រោយជិះម៉ូតូបុកគោយន្ត

ស្វាយរៀង: កាលពីថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ២០១៩ វេលាម៉ោង៩ព្រឹក ករណីគ្រោះថ្នាក់ចរារចរណ៍រវាងម៉ូតូបុកគោយន្ត បណ្ដាលឲ្យរបួសធ្ងន់ ស្ថិតនៅភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ។

ជនរងគ្រោះឈ្មោះ ចាន់ ចេក អាយុ ៧១ឆ្នាំ រស់ភូមិថ្មី ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ជិះម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ ស្វាយរៀង 1A-9041 ខូចខាតយ៉ាងដំណំ ។
អ្នកបើកបរគោយន្តដឹកទឹកកកឈ្មោះ ឈាត សិទ្ធ ភេទប្រុស អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិចក ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូក្នុងទិសដៅពីត្បូងទៅជើង បានបុកគោយន្តដឹកទឹកកកពីចំហៀងខាងក្រោយ ស្របទិសគ្នា បង្កការភ្ញាក់ផ្អើល ។

ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តសាមុយដឹងទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក រីឯមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿង ត្រូវប៉ូលិសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករំដួល ៕

មតិយោបល់