ភ្នំពេញៈ នៅវេលាម៉ោង១០ និង៣០នាទីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ មានករណីនារីរកស៊ីម៉ាស្សាម្នាក់ នៅសុខៗ ស្រាប់តែប្រកាច់ស្លាប់មួយរំពេច ស្ថិតនៅផ្ទះម៉ាស្សាមួយកន្លែងមានទីតាំងលេខ៦៧៨ផ្លូវលេខ២៧១ ក្រុមទី៤០ ភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីសាច់ញាតិនៅកន្លែងម៉ាស្សា បានឲ្យដឹងថា នារីរងគ្រោះ បានចេញទៅក្រៅដើរលេង ជាមួយសង្សារ រួចក៏ត្រឡប់មកកន្លែងម៉ាស្សាវិញ បានមួយសន្ទុះ នាងក៏មានអាការៈ ប្រកាច់ស្លាប់ភ្លាមៗតែម្ដង បន្ទាប់ពីសង្សារ ឌុបមកពីរួមរ័កវិញ។
ជនរងគ្រោះឈ្មោះ លី អាយុ២៧ ឆ្នាំ មុខរបរ អ្នកធ្វើការនៅកន្លែងម៉ាស្សាខាងលើ។
ក្រោយទទួលបានដំណឹងនេះ សមត្ថកិច្ចជំនាញ បានចុះត្រួតពិនិត្យ និងធ្វើកោសល្យវិច័យសព បានសន្និដ្ឋានថា ដោយសារប្រើប្រាស់សារធាតុញៀនលើសកម្រិត បណ្ដាលឲ្យគាំងបេះដូងស្លាប់៕
មតិយោបល់