ព័ត៌មានជាតិ

ផ្សារអង្គរបូរីត្រូវមន្រ្តីជំនាញកាំកុងត្រូលខេត្តតាកែវ ចុះត្រួតពិនិត្យលើទំនិញ និងចំណីអាហារហាមឃាត់

តាកែវៈ មន្រ្តីជំនាញកាំកុងត្រូលខេត្តតាកែវ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ បានបន្តចុះអប់ណែនាំ និងផ្សព្វផ្សាយអំពី សុវត្ថិភាព ចំណីអាហារ ទៅដល់ក្រុមអាជីវករ នៅផ្សារអង្គរបូរី ដែលស្ថិតនៅស្រុកអង្គរបូរី ជាប់ព្រំដែនប្រទេសវៀតណាម ផ្តោតសំខាន់លើការដាក់លក់ទំនិញប្រកបដោយគុណភាព មានអនាម័យល្អត្រឹមត្រូវ មិនហួសកាលបរិច្ឆេទប្រើប្រាស់ ។

លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្ត បានដឹកនាំមន្រ្តីជំនាញរបស់ខ្លួន រួមសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យទំនិញដែលដាក់លក់នៅក្នុងផ្សារអង្គរបូរី មានប្រសាសន៍ថា ការបន្តចុះត្រួតពិនិត្យនេះ គឺសង្កេតឃើញថា ក្រុមអាជីវករភាគច្រើន បានយល់ដឹងកាន់តែច្រើនអំពីសុវត្ថិភាពចំណីអាហារ ដោយដាក់លក់ទំនិញ និងចំណីអាហារដែលមានអនាម័យត្រឹមត្រូវ ៕

មតិយោបល់