ព្រៃវែងៈ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១និង៣០នាទី មានករណីគ្រោះក្មេងប្រុសចំនួន៣នាក់លង់ទឹកស្លាប់ នៅចំនុចមាត់ ស្ទឹងខាងលិចភូមិត្រពាំងទឹម ឃុំព្រាល ស្រុកញ្រ្ជៀច ខេត្តព្រៃវែង
សពជនរងគ្រោះទី១មាន ឈ្មោះភាស្ស ដេត ភេទ ប្រុស អាយុ១១ ឆ្នាំ
ទី២ ឈ្មោះ ម៉ៅ វីន ភេទប្រុស អាយុ១២ឆ្នាំ
និងទី៣ ឈ្មោះ ឆៃ លាងកញ្ញា ប្រុស អាយុ១២ឆ្នាំ នៅទាំង៣ស្នាក់នៅភូមិជាមួយគ្នា ភូមិត្រពាំងទឹម ឃុំព្រាល ស្រុកញ្រ្ជៀច ខេត្តព្រៃវែង
ដោយក្មេងទាំង៣នាក់ខាង ត្រូវឱពុកម្តាយចំណាកស្រុក រស់នៅជាមួយជីដូន
ឈ្មោះទូច គីន ភេទស្រី អាយុ៥៨ឆ្នាំរស់ នៅភូមិឃុំខាងលើ។
តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុនាំគ្នាទៅលេងទឹកស្រះពេលបាយហើយ។
ក្រោយពីមានការពិនិត្យរបស់សមត្ថកិច្ច និងតាមការបំភ្លឺរបស់សាក្សី ឃើញថាសពពិតជាលង់ទឹកស្លាប់ដោយខ្លូនឯងពិតមែន
បច្ចុប្បន្នបានប្រគល់ឲ្យគ្រួសារសពធ្វើបុណ្យតាមប្រពីណី៕
មតិយោបល់