កណ្តាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣៥នាទីល្ងាច ថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២០ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ 20 អា ភូមិអូរអណ្ដូង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ជនរងគ្រោះមានឈ្មោះ ទូច ងាវ ភេទប្រុស អាយុ 37ឆ្នាំ រស់នៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាងខេត្តកណ្ដាល ជិះម៉ូតូម៉ាកMSX ពុំមានស្លាកលេខ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាជនរងគ្រោះ បើកបរក្នុងទិសដៅពីកើតទៅលិចពេល
មកដល់ចំណុចកើតហេតុ បានបុកនឹងរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទបែន ពណ៌ក្រហម គ្មានស្លាកលេខបណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ ក្រោយកើតហេតុអ្នកបើកបររត់គេចខ្លួនបាត់បន្សល់ទុករថយន្ត។
ចំពោះសាកសព កម្លាំងជំនាញបានទាក់ទងទៅសាច់ញាតិ ដើម្បីឲ្យមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងម៉ូតូ និង រថយន្ត កម្លាំងជំនាញបានយកមករក្សាទុកនៅអធិការដ្ឋានដើម្បីរងចាំការដោះស្រាយ៕



មតិយោបល់