ភ្នំពេញៈ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលប្រទះឃើញស្ត្រីម្នាក់ដេកស្លាប់ ផ្កាប់មុខ នីសំយ៉ាប់ហាងកាត់សក់ មួយកន្លែងយីហោ(ម៉ូឌែនកាត់សក់)
ហេតុការណ៍ដ៍ភ្ញាក់ផ្អើលនេះ បានកើតឡើង នៅវេលាម៉ោង២និង៣០នាទី រសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ៥១ កែង ផ្លូវ១៥៤ ក្នុងសង្កាត់ផ្សាថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅវេលាម៉ោង២និង៣០គេបានឃើញស្ត្រី អនាថាខាងលើដេកនៅមុខហាងកាត់សក់តែមិនបានចាប់អារម្មណ៍ ពេលមើលយូទៅទើបដឹងថាបានស្លាប់បាត់បង់ជីវិតទៅហើយ បង្កការភ្ញាក់ផ្អើល និងរាយណ៍ទៅសមត្ថកិច្ចមូលដ្ឋានបានមកដល់ទីតាំងកើតហេតុ។
ក្រោយពេលកើតហេតុ លោកចៅសង្កាត់ផ្សាថ្មីទី៣បានមកដល់ បញ្ជាអោយក្រុមការងាររបស់លោក ហៅឡានដឹកសព យកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តទួល សន្តិវ័ន៕
មតិយោបល់