(ភ្នំពេញ): បើតាមសមត្ថកិច្ចមនុស្សជិត១០នាក់សង្ស័យពាក់ព័ន្ធគ្រឿងញៀន នៅវេលាម៉ោង ២:៤៥នាទីរសៀល ថ្ងៃទី១៧ ខែ មេសា ឆ្នាំ២០១៦ ត្រូវកម្លាំងរបស់នគរបាលប៉ុស្តិ៍ទឹកថ្លា នៃេអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចាប់ខ្លួន ក្រោយពីចុះរដ្ឋបាលត្រួតពិនិត្យនិងធ្វើរដ្ឋបាល នៅក្រុមទី ១០-១១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
បើតាមលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការចុះធ្វើរដ្ឋបាលនេះ ជាលទ្ធផលសមត្ថកិច្ច បានឃាត់ខ្លួនមនុស្ស ៨នាក់ រួមនិងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន ។ ក្រៅពីនោះ សមត្ថកិច្ចបានដកហូតទូរហ្គេមបាញ់ត្រី ចំនួន ៣ទូរ ។
បច្ចុប្បន្ន ជនសង្ស័យដែលនគរបាលឃាត់ខ្លួន គឺត្រូវបានយកមកធ្វើការសាកសួរនៅអធិការដ្ឋាន ដើម្បីបំពេញនីតិវិធីតាមផ្លូវច្បាប់ ។
ព័ត៌មានជាតិ
មតិយោបល់