(គ្វីតូ)៖ គ្រោះរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រនៅប្រទេសអេក្វាទ័រ បានបណ្តាលឲ្យមនុស្សស្លាប់ កើនឡើងដល់ទៅ ២៣៣នាក់ហើយ ស្របពេលដែល មនុស្ស ៥០០នាក់ទៀតរងរបួស។ នេះបើតាមការផ្សាយ ដោយសារព័ត៌មាន ប៊ីប៊ីស៊ី នៅយប់ថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០១៦។
អាជ្ញាធរដោះស្រាយគ្រាមានអាសន្នរបស់ប្រទេស អេក្វាទ័រ បានសម្រេចដាក់ខេត្តចំនួន ០៦ នៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះទៅក្នុងគ្រាមានអាសន្ន បន្ទាប់ពីគ្រោះធម្មជាតិរញ្ជួយដី កម្រិត ៧,៨ រ៉ិចទ័រ វាយប្រហារក្រុង Muisne ជាប់ឆ្នេរសមុទ្រ ចម្ងាយ ៣០០ គីឡូម៉ែត្រពី ទីក្រុង Guayaquil ភាគខាងជើងប្រទេស។
រហូតមកដល់ពេលនេះអាជ្ញាធរកំពុង តែចេញប្រតិបត្តិការជួយសង្គ្រោះប្រជាជន ដោយមានកម្លាំងយោធាជាង ១០,០០០នាក់ និង ប៉ូលិស ៣,៥០០នាក់ ត្រូវបានដាក់ពង្រាយ ទៅតាមតំបន់ដែលរងគ្រោះធ្ងន់ធ្ងរនានា៕
ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ
មតិយោបល់