ព័ត៌មានជាតិ

ជនសង្ស័យ៥នាក់ ត្រូវនគរបាលក្រុងស្ទឹងត្រែងឃាត់ខ្លួន ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ស្ទឹងត្រែង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មន្ត្រីនគរបាលក្រុងស្ទឹងត្រែង ឃាត់ខ្លួនជនសង្ស័យ៥នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុច ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

មន្ត្រីនគរបាលក្រុងស្ទឹងត្រែងបានឲ្យដឹងថា ជនសង្ស័យរួមមាន១-ឈ្មោះ យឹម សំណាង ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង (ប្រើប្រាស់) ។ ២-ឈ្មោះ ផាត់ សារាក់ ភេទស្រី អាយុ ៣៧ឆ្នាំ បច្ចុប្បន្នមានទីលំនៅ ភូមិកាំមេម៉ាយ សង្កាត់ព្រះបាត (ជួញដូរ) ។ ៣-ឈ្មោះ យ៉ែម មេត្រី ហៅជ័យ ភេទប្រុស អាយុ៣២ឆ្នាំ(ជួញដូរ)។ ៤-ឈ្មោះ ម៉ាក់ រ៉ាម៉េត ភេទប្រុស អាយុ៣១ឆ្នាំ (ជួញដូរ) ។ ៥-ឈ្មោះ ម៉ាក់ បូរ៉ាណ ភេទប្រុស អាយុ១៩ឆ្នាំ បច្ចុប្បន្នទាំង៣នាក់នេះ មានទីលំនៅ ភូមិកោះខនឌិន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង (ជួញដូរ) ។

វត្ថុតាងរួមមាន៖ ក្រាមពណ៌សថ្លាចំនួនសរុបទាំងអស់២១,៩៤ក្រាម ស្មើរនឹង ២១កញ្ចប់ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់