ព័ត៌មានជាតិ

ជនជាតិកូរ៉េម្នាក់ជិះម៉ូតូដួលបណ្ដាលរងរបួសធ្ងន់ នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ: នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅវេលាម៉ោង ២និង៣២នាទីរសៀល មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត៦២-៦៣ ស្ថិតក្នុងភូមិអន្លង់ខ្លឹង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានម៉ូតូមួយគ្រឿងម៉ាក់ PCX ពាក់ស្លាកលេខ ភ្នំពេញ1HR-3998 អ្នកបើកបរឈ្មោះ ជុន ចៃយ៉ុងវ៉ិន ជាជនជាតិកូរ៉េ ស្នាក់នៅផ្ទះផ្លូវលំភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកបរមកពីទិសខាងលិច ទៅទិសខាងកើតមកដល់កន្លែងកើតហេតុ ក៏បានដួលដោយខ្លួនឯង ដែលបណ្ដាលឲ្យរងរបួសធ្ងន់។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលមន្ទីរពេទ្យខេត្តកំពង់ស្ពឺ ចំណែកម៉ូតូរក្សាទុកនៅប៉ុស្តិ៍នគរបាលឃុំមហាសាំង៕





មតិយោបល់