ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្តបុករះម៉ូតូ របួសមនុស្សជាច្រើននាក់ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ: នៅវេលាម៉ោង ៩និង៥០នាទីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយគ្រឿង បុករះម៉ូតូ០៤គ្រឿង បណ្តាលឲ្យមនុស្សជាច្រើននាក់រងរបួស ស្ថិតក្នុងភូមិ ក្បាលស្ពាន១សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

រថយន្តតូចម៉ាក អ៊ីស៊ុយស៊ុយ ឌុយមិច ១បាំង ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AA-9784 ធ្វើដំណើរពីកើតទៅលិច បានបុករះម៉ូតូចំនួន០៤គ្រឿង បើកបរច្រាស់ទិសគ្នា។

ករណីនេះ បណ្តាលឲ្យរបួសមនុស្ស០៩នាក់
ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីដោះស្រាយគ្នាពេលក្រោយ៕

មតិយោបល់