ថ្ងៃខួបកំណើតដ៏សប្បាយរីករាយរបស់ក្មេងស្រីវ័យ ១៦ ឆ្នាំ បានប្រែក្លាយទៅជាថ្ងៃអពមង្គល នៅពេលដែលនាងលោតឆ័ត្រយោងពីលើយន្តហោះតែមានបញ្ហា។ កម្មវិធីខួបកំណើតលើទី ១៦ របស់ Mackenzie Wethington ត្រូវបានប្រារព្ធឡើងនៅក្នុងរដ្ឋតិចសាស ដោយធ្វើដំណើរទៅលើអាកាសជាមួយនឹងឪពុករបស់នាង។
ទោះបីនេះជាលើកទីមួយដែលក្មេងស្រីរងគ្រោះធ្វើដំណើរលើអាកាសក៏ដោយ តែនាងមានភាពក្លាហានក្នុងការលោតចេញយន្តហោះដោយខ្លួនឯង។ រឿងនឹកស្មានមិនដល់បានកើតមានឡើង ពេលដែលលោតចុះមកឆ័ត្រយោងរបស់នាងមិនអាចក្រលាស់ឡើងបាន ធ្វើឲ្យនាងធ្លាក់មកដល់ដីកម្ពស់ ៣,៥០០០ ម៉ែត្រ។ ភ្លាមៗនោះនាងត្រូវបានគេបញ្ចូនទៅកាន់មន្ទីរពេទ្យទាំងរបួសយ៉ាងធ្ងន់ធ្ងរ ហើយលោកគ្រូពេទ្យបាននិយាយថា នាងបានបាក់ឆ្អឹង និងរបួសគ្រឿងក្នុងយ៉ាងដំណំ។ នេះជាសំណាងមួយរបស់ក្មេងស្រីរងគ្រោះ ថ្វីត្បិតតែបាក់ឆ្អឹងច្រើនកន្លែងក៏ពិតមែនប៉ន្តែនាងមិនបានពិការនោះទេ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់