ព័ត៌មានជាតិ

បុរសម្នាក់ឆក់ស្លាប់ភ្លាមៗ នៅស្រុកបាទី

តាកែវ: មានករណីឆក់ត្រីស្លាប់ខ្លួនឯង កាលពីវេលាម៉ោង ២និង៥៣នាទីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។

ជនរងគ្រោះឈ្មោះ ចែម សាវី ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ លក់ទិញមាន់ មានទីលំនៅភូមិឃុំកើតហេតុ។

ដំណើររឿង៖ មុនដំបូងជនរងគ្រោះ បានតភ្លើងនិងរាយខ្សែចេញពីផ្ទះរបស់ខ្លួន ដើម្បីយកទៅឆក់ត្រី ក្នុងស្រែ និងអណ្ដូងខាងជើងផ្ទះ ដែលមានចម្ងាយប្រមាណជា ៥០ម៉ែត្រ បណ្ដាលឲ្យឆក់ធ្លាក់ចូលទឹកអណ្ដូង ស្លាប់នៅកន្លែងកើតហេតុតែម្ដង។

មូលហេតុ៖ ស្រវឹងស្រាទៅឆក់ត្រីយកមកក្លែម។

ករណីនេះ ក្រុមកម្លាំងជំនាញចុះដល់ទីកន្លែង ត្រួតពិនិត្យសាកសព តាមលក្ខណ:បច្ចេកទេស សន្និដ្ឋានថា ឈ្មោះ ចែម សាវី ស្លាប់ដោយសារឆក់ត្រីត្រូវខ្លួនឯងប្រាកដមែន សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់