ព័ត៌មានជាតិ

ZOOMER បោលឆ្លងផ្លូវ គេចលឿនជ្រុលធ្លាក់ចូលប្រឡាយ រងរបួសធ្ងន់

ភ្នំពេញ: បុរសម្នាក់រងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ បង្កដោយខ្លួនឯង ជិះម៉ូតូឆ្លងផ្លូវលឿនជ្រុល ធ្លាក់ចូលក្នុងប្រឡាយ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃកំបុត សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះ ឈ្មោះ គង់ វីរ: ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិដូង ឃុំបឹងរាំង ឃុំកម្រៀង ខេត្តបាត់ដំបង ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជិះម៉ូតូ ZOOMER ពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង 1AC-7780 ធ្វើដំណើរពីជើងទៅត្បូង តាមបណ្តោយផ្លូវជាតិលេខ៣ មកដល់ចំណុចខាងលើ ឆ្លងផ្លូវ ដោយគេចពីម៉ូតូច្រាសទិស ជ្រុលបោលធ្លាក់ចូលក្នុងប្រឡាយ គ្រឿងចក្រ កំពុងកាយស្ថាបនាផ្លូវជាតិលេខ៣ បណ្តាលឲ្យរងរបួសធ្ងន់ ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម: ចំណែកម៉ូតូ ត្រូវបានមិត្តរួមការងារ យកទៅរក្សាទុក នៅកន្លែងធ្វើការក្បែរនោះ ៕

មតិយោបល់