ព័ត៌មានជាតិ

ចូលរាំសប្បាយក្នុងក្លឹប «អាវាទ្បូន» ចេញមកវិញជួបទុក្ខធំ

ភ្នំពេញៈ យុវជន២នាក់ចេញពីសប្បាយក្នុងក្លឹប «អាវ៉ាឡូន» ត្រឡប់ទៅផ្ទះវិញត្រូវជនសង្ស័យមួយក្រុមស្ទាក់កាប់ប្លន់យកម៉ូតូបានសម្រេចកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ នៅចំណុចក្បែរធានាគារសាធារណៈ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនរងគ្រោះទី១.ឈ្មោះ ទ្រីខ្លា អាយុ១៩ឆ្មាំ ស្នាក់នៅម្តុំត្រទ្បោកបែក មុខរបរជាងដែក មានស្រុកកំណើត ភូមិថ្មដា ឃុំព្រៃពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ទី២.ឈ្មោះ ទ្បេង តុលា អាយុ២០ឆ្នាំ មុខរបរនៅផ្ទះស្រុកកំណើតភូមស្វាយជ្រំ ឃុំព្រៃដំបង ស្រុកមុខកំពូល ខេត្តកំពង់ចាម។

នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង២ ជិះម៉ូតូម៉ាកនិច ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1244 មិនចាំក្បាលលេខ បានទៅលេងផ្ទះបងប្អូននៅម្តុំទួលសង្កែហើយបានត្រទ្បប់ពីផ្ទះវិញ ក៏បានបបួលគ្នាចូលក្លឹប ជិះទៅដល់មុខក្លឹបមិនបានចូល ក៏ជិះទៅនៅម្តុំពោធិ៍ចិនតុង លុះជិះមកដល់មុខចំណុចកើតហេតុ មានជនសង្ស័យ២នាក់ ជិះម៉ូតូនិចមួយគ្រឿងមិនចាំពណ៌ មិនចាំស្លាកលេខមកពីក្រោយបានដកដាវសាំមូរ៉ៃកាប់ទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសកែងដៃខាងឆ្វេង ធ្វើឲ្យជនរងគ្រោះភ័យស្លន់រត់ចោលម៉ូតូ ចំណែកជនសង្ស័យក៏លើកម៉ូតូជិះគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចនាំទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទឹកថ្លា៕

photo_2016-08-06_09-43-20photo_2016-08-06_09-43-23

មតិយោបល់