ព័ត៌មានជាតិ

ករណីរថយន្ត Range Rover បុករបាំងពុះចែកទ្រូវផ្លូវ ត្រូវលោករងប៉ុស្តិ៍ទន្លេបាសាក់ បិទបាំងព័ត៌មាន មិនឲ្យអ្នកកាសែតថតរូប

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តទំនើបមួយគ្រឿង បុកក្បាលនាគពុះចែកទ្រូវផ្លូវ បាក់អស់ ២កង់ ចំណែករថយន្តបែកកង់ទៅលេងរួច។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ១២ និង ៣២នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ មាន តាមបណ្តោយផ្លូវ សុធារស ខាងត្បូងផ្សារអ៊ីអន១ប្រមាណជា ១០០ម៉ែត្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

ដំណើររឿង៖ មុនកើតហេតុគេឃើញ បុរសម្នាក់ បើករថយន្តស៊េរីទំនើប ម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-1053 ធ្វើដំណើរពីជើងទៅត្បូង មកដល់ចំណុចខាងលើ បានរេចង្កូតទៅឆ្វេងដៃ ទៅបុកក្បាលនាគពុះចែកទ្រូវផ្លូវ បាក់អស់ ២កង់ ហើយរថយន្តបែកកង់ ទៅមុខលេងរួច។

សូមបញ្ជាក់៖ បន្ទាប់ពីភ្នាក់ងារ Post News ធ្វើការ Live ករណីនេះចប់ ក៏បានធ្វើការសាកសួរ មន្ត្រីប៉ូលិសប៉ុស្តិ៍ម្នាក់ នៅកន្លែងកើតហេតុ អំពីម្ចាស់រថយន្តបង្ក គាត់បានឆ្លើយថា ត្រូវបាននាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ទើបភ្នាក់ងារយើង បានបន្តដំណើរទៅកាន់ប៉ុស្តិ៍ ដើម្បីចង់បានព័ត៌មានលម្អិតបន្ថែមទៀត ដោយពេលទៅដល់ប៉ុស្តិ៍ ក៏ត្រូវលោករងប៉ុស្តិ៍សួរថា មកពីណា? ឆ្លើតថា «ខ្ញុំជាអ្នកកាសែត» រួចបានដើរទៅមុខបម្រុងដកទូរស័ព្ទ យកមកថតជនបង្ក ស្រាប់តែលោករងប៉ុស្តិ៍ រារាំងមិនឲ្យថត ហើយលោក បាននាំជនបង្កចូលក្នុងបន្ទប់បាត់ មើលទៅដូចជាចង់លាក់បាំងព័ត៌មានខាងលើ។

យ៉ាងណាមិញ ដោយមានការរារាំងពីសមត្ថកិច្ច ទើបភ្នាក់យើង បានត្រឹមតែជិះម៉ូតូត្រទ្បប់មកវិញតែប៉ុណ្ណោះ។ ករណីនេះដែរ អ្នកកាសែត សូមសំណូមពរទៅលោក យិន សាន អធិការនគរបាលខណ្ឌចម្ការមន មេត្តាជួយមើលកូនចៅផង ឲ្យចេះប្រើសម្ដីសមរម្យទៅលើអ្នកកាសែតផង៕

https://www.youtube.com/watch?v=fb-m-3qGN50

មតិយោបល់