ព័ត៌មានជាតិ

យុវជនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីយកដុំថ្មគប់កញ្ចក់ព្រះវិហ៊ាឥស្លាម និងកាន់ដាវដើររករឿងប្រជាពលរដ្ឋក្នុងភូមិ

ត្បូងឃ្មុំ: នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៣និង០០នាទី នគរបាលប៉ុស្តិ៍រដ្ឋបាលសេដា បានទទួលព័ត៌មានពី មេភូមិខ្នាចជុំ ឃុំសេដា ស្រុកតំបែរ បានឲ្យដឹងថា នៅវេលាម៉ោង៧និង២០នាទី មានឈ្មោះ យូ រ៉ហ្វីន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិឥស្លាម នៅភូមិខ្នាចជុំ ឃុំសេដា ស្រុកតំបែរ បានធ្វើសកម្មភាពយកដុំថ្មគុបកញ្ចក់ចង្អួចព្រះវិហារឥស្លាម នៅចំនុចភូមិខាងលើ បែកអស់មួយផ្ទាំង ហើយបច្ចុប្បន្នជនខាងលើកំពុងធ្វើសកម្មភាព ប្រដាបដោយដាវ កាន់ជាប់នៅដៃ និងរករឿងប្រជាពលរដ្ឋក្នុងភូមិ ។ ទទួលបានព័ត៌មានខាងលើភ្លាម កំ
លាំងប៉ុស្តិ៍ និងកម្លាំងជំនាញ បានចុះទៅដល់ចំណុចកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកតំបែរ ដើម្បីបំពេញសំណុំរឿងតាមនិតិវិធី៕

 

មតិយោបល់