ព័ត៌មានជាតិ

ហិង្សាជាអំពើខុសច្បាប់! ស្មៀនឃុំសិង្ហត្រូវបុរសម្នាក់វៃផ្អើលរោងការ

តាកែវៈ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៩និង០០នាទីយប់ មានករណីហិង្សាដោយចេតនាកើតឡើង នៅក្នុងពិធីមង្គលការ ក្នុងភូមិព្រៃខ្នា ឃុំសិង្ហ ស្រុកសំរោង ខេត្តតាកែវ ។

ជនបង្កឈ្មោះ ឡុង គីម ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិត្រពាំងកី ឃុំសិង្ហ ស្រុកសំរោង ខេត្តតាកែវ បានធ្វើសកម្មភាពយកដំបងឫស្សីវាយទៅលើជនរងគ្រោះ។

ជនរងគ្រោះឈ្មោះ សុខ សានឿន ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរស្មៀនឃុំ (របួសបែកក្បាល) រស់នៅភូមិតាសំ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។

មូលហេតុ៖ រឿងគុំនំ។

ក្រោយកើតហេតុសមត្ថកិច្ច ឃាត់ខ្លួនជនបង្កភ្លាមៗ ទៅសាកសួរ និងកសាងសំណុំរឿង ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទរីពេទ្យ៕

មតិយោបល់