ព័ត៌មានជាតិ

Update៖ រថយន្តធុនធំដឹកដី បើកកិនមនុស្ស ៣នាក់ស្លាប់យ៉ាងរន្ធត់ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ នៅវេលាម៉ោង០៩ និង៥០នាទីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ក្រៅទីប្រជុំជនលើផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងមុខក្លោងទ្វារវត្តអណ្តូងថ្មមាស ស្ថិតក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្ត។

ម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1I-1949 បានបើកជែងរថយន្តធុនធំដឹកដី ម៉ាកហ្វុយសូ ពាក់ស្លាកលេខ ភ្នំពេញ 3A-3754 ធ្វើដំណើរស្របទិសគ្នាពីលិចទៅកើត ខណៈកំពុងបើកជែង បានជួបឧបសគ្គខាងមុខ ដោយមានរថយន្តតូច បើកមកពីទិសផ្ទុយគ្នា ទើបម៉ូតូជិះគេច ក៏ដួលចូលរថយន្តធុនធំដឹកដី កិនបណ្តាលឲ្យមនុស្សស្លាប់០៣ (ស្រី០១)។

ជនរងគ្រោះទី១-ឈ្មោះ ផាត ភាព ភេទប្រុស អាយុ៣៦ឆ្នាំ (អ្នកបើកបរម៉ូតូ) ទី២-ឈ្មោះ ផាត ភាន ភេទប្រុស អាយុ២៣ឆ្នាំ (អ្នករួមដំណើរម៉ូតូ) និងទី៣-ឈ្មោះ ស្រី តំ ភេទស្រី អាយុ១៩ឆ្នាំ (អ្នករួមដំណើរម៉ូតូ)
អ្នកទាំងបីនាក់ រស់នៅភូមិក្បាលថ្នល់ ឃុំព្រៃខ្ពស់ ស្រុកបរវេល ខេត្តបាត់ដំបង។

ម៉ូតូខូចខាតធ្ងន់ ចំណែករថយន្តខូចខាតស្រាល។ មូលហេតុ៖ ម៉ូតូបើកជែង ជួបឧបសគ្គខាងមុខ ធ្វើឲ្យដួកម៉ូតូចូលក្រោមរថយន្តធំដឹកដីកិន។

ក្រោយកើតហេតុអ្នកបើករថយន្ត ឈ្មោះ ហេង វាសនា ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅផ្ទះថៅកែឈ្មោះ កុយ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែ តខេត្តបន្ទាយមានជ័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នាំមកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់