កោះកុងៈ ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅវេលាម៉ោង ១០ និង២០ នាទីព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្សារចាស់ ស្ថិតក្នុងភូមិ ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ការខូចខាតផ្ទះមួយខ្នងទំហំ ១០ x ៥ម៉ែត្រ សង់ពីឈើ ប្រក់ស័ង្កសី ដោយម្ចាស់ផ្ទះ មានឈ្មោះ អ៊ុយ សុភ័ក្រ ភេទប្រុស អាយុ ៧៣ ឆ្នាំ (មន្ត្រីសាលាខេត្តចូលនិវត្ត) ជាមនុស្សចាស់ជរា បានឲ្យមកឈ្មោះ គឹម សំបូរ ភេទប្រុស អាយុ ៤៣ ឆ្នាំ ត្រូវជាកូន មកស្នាក់នៅ ។
តាមការសួរបញ្ជាក់ពីឈ្មោះ គឹម សំបូរ ដែលជាម្ចាស់ផ្ទះ បានឲ្យដឹងថា អគ្គិភ័យនេះ កើតឡើងដោយសារតែផ្ទុះកំប៉ុងហ្គាស រួចខ្លួនក៏រត់ចេញមកក្រៅ ទើបឆេះកាន់តែខ្លាំងឡើងៗ ។
ករណីនេះ រថយន្តពន្លត់អគ្គិភ័យសមត្ថកិច្ច បានចេញអន្តរាគមន៍ពន្លត់ទាន់ពេល ដោយមានការចូលរួមពីប្រជាពលរដ្ឋ ពុំរាលដាលដល់ផ្ទះប្រជាពលរដ្ឋដទៃឡើយ៕
មតិយោបល់