Post News Media ព័ត៌មានជាតិ លោះព្រលឹងអស់!...

លោះព្រលឹងអស់! ប្រទះឃើញ បុរសម្នាក់ ដេកស្លាប់នៅកណ្តាលវាល

កណ្តាល: នៅវេលាម៉ោង០៨ និង៣០នាទីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩
ប្រទះឃើញបុរសម្នាក់ ដេកស្លាប់នៅកណ្តាលវាល ត្រង់ចំណុច ខាងជើងវត្តត្រពាំងឈូក ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះ ឈ្មោះវ៉េង ប៊ុនធឿន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរដើរអនាថា មានទីលំនៅភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

ដំណើររឿង៖ នៅវេលាថ្ងៃកើតហេតុ ឈ្មោះ សាម វណ្ណា ដែលជាអនុភូមិត្រពាំងឈូក និងប្រជាពលរដ្ឋ បានដើរមកឃើញជនរងគ្រោះ ដេកស្លាប់ ក៏ផ្អើលឆោទ្បោ រាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍ព្រែកគយ ។
ក្រោយបានដំណឹងភ្លាមៗ កម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍ គ្រូពេទ្យ ក្រុមប្រឹក្សាឃុំ អនុភូមិ បានធ្វើការពិនិត្យសព សន្និដ្ឋានថា ជនរងគ្រោះ ស្លាប់ដោយសារខ្យល់គ រួចក៏ប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕