ផ្ទះ ព័ត៌មានជាតិ ម៉ូតូបុកម៉ូតូ...

ម៉ូតូបុកម៉ូតូផ្ដាច់ជីវិតបុរសម្នាក់យ៉ាងអាណោចអធ័ម នៅខេត្តកំពង់ស្ពឺ

0

កំពង់ស្ពឺ: កាលពីវេលាម៉ោង ១០និង១២នាទីយប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ១៤៣ ចំណុចភូមិថ្លុកដូនសុខ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូ។

ម៉ូតូបង្កម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1L-8706 អ្នកបើកបរឈ្មោះ ខឹម ភាក់ ភេទប្រុស អាយុ ៤០ឆ្នាំ (ស្លាប់) រស់នៅភូមិតានង់ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ជនរងគ្រោះឈ្មោះ សាន គឹមស៊ន ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិទំនប់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ម៉ូតូបង្កធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូម៉ាក ស៊ុយស៊ូគីស្មាស់ ពណ៌ខ្មៅ គ្មានស្លាកលេខ មានសណ្តោងរ៉ឺម៉ក(ជារបស់ជនរងគ្រោះ) ដែលកំពុងធ្វើដំណើរពីលិចទៅទិសខាងកើត (បញ្ច្រាសទិសគ្នា) បណ្តាលឲ្យអ្នកបើកម៉ូតូ សេ១២៥ ស្លាប់នៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថិកច្ច ចុះវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលក្រាំងអំបិល ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី ចំពោះសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.