ព័ត៌មានជាតិ

ប្រភេទ​បន្លែ និង​ផ្លែឈើ ធ្វើឲ្យ​អ្នក​ក្លាយ​ជា​បុរស​ពិតៗ​រឿង​លើ​គ្រែ​

​អាហារ​ភាគច្រើន​សុទ្ធ​តែ​អាច​ជួយ​ទ្រ​ទ្រ​ង​រាងកាយ​របស់​អ្នក​ឲ្យមាន​សុខភាព​ល្អ និង​មាន​កំលាំង​មាំមួន​ប្រសិនបើ​អ្នកចេះ​ជ្រើសរើស​អាហារ​មក​បរិភោគ​ឲ្យបាន​ត្រឹមត្រូវ​។ ប៉ុន្តែ​អាហារ​មួយចំនួន​មិន​ត្រឹមតែ​អាច​ជួយ​ទ្រ​ទ្រ​ង​រាងកាយ​របស់​លោក​អ្នក​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​ជួយ​បំពេញ​ជីវិត​ផ្លូវភេទ​របស់​អ្នក​ឲ្យបាន​យូរអង្វែង​ថែមទៀត​។​
១. ចេក​
​នៅក្នុង​ចក្រភព​អង់គ្លេស អង់​ស៊ីម bromelaine គឺជា​អង់ស៊ីម​ដែល​អាច​បំបែក​ប្រូតេអ៊ីន និង​រំ​ពោ​ច​សារធាតុ​គីមី​ក្នុង​រាងកាយ ដែល​អាច​ចាត់ទុកថា​ជា​អាហារ​ដ៏​ប្រសើរ​សម្រាប់​បំពេញ​ចំណង់​ផ្លូរភេទ​របស់​បុរស​។ ចេក​មាន​ផ្ទុក​វីតាមីន B ដែល​ចាំបាច់​សម្រាប់​ការផលិត​អ័រម៉ូន តេស្តូ​ស្តរ៉ូន ហើយ​វា​មិន​ត្រឹមតែ​ជា​អាហារ​រូបត្ថ​ម្ភ​ដ៏​ឆ្ងាញ់​ប៉ុណ្ណោះទេ ថែម​ទាំង​អាច​ជួយ​រាងកាយ​របស់​អ្នក​មាន​សុខភាព​ល្អ​ថែម​ទៀត​។​
https://i1272.photobucket.com/albums/y389/domneng/Danielle%20Sharp/Fruit5_zps853f1987.jpg
២. ផ្លែ​អា​វ៉ូ​កាដូ​
​បើទោះបីជា​មាន​កម្រិត​ជាតិ​ខ្លាញ់​ខ្ពស់ ប៉ុន្តែ​វីតាមីន B6 នៅក្នុង​ផ្លែ​អា​វ៉ូ​កាដូ​គឺមាន​សារៈសំខាន់​ក្នុង​ការផលិត​អ័រម៉ូន​បុរស និង​កម្រិត​នៃ​ការ​ប៉ូ​តា​ស្យូម​នៅ​ក្នុងផ្លែនេះ​។ សមាសធាតុ​ទាំងពីរ​នៅក្នុង​ផ្លែ​អា​វ៉ូ​កាដូ គឺជា​កត្តា​ដ៏​សំខាន់​មួយ​ក្នុង​ការបង្កើន​ចំណង់​សម្រាប់ “​ការ​រួមភេទ​” របស់​បុរស​។​
https://i1272.photobucket.com/albums/y389/domneng/Danielle%20Sharp/Fruit1_zpsa4313286.jpg
៣. ការ៉ុត និង​ទំពាំង​បារាំង​
​អាហា​រទាំង​ពីរ​ប្រភេទ​នេះ ក៏​មាន​សារធាតុ​ដែល​អាច​ជួយ​បំពេញ​នូវ​កង្វះខាត​សរីរាង្គ​ផ្លូវភេទ​បស់​បុរស​ឲ្យ​ប្រសើរ​ឡើង​វិញ ហើយក៏​ជា​ប្រភេទ​អាហារ​ដ៏​ឆ្ងាញ់​ផងដែរ​។​
https://i1272.photobucket.com/albums/y389/domneng/Danielle%20Sharp/Fruit4_zps981aaf98.jpg
៤. ការ​បរិ​ភាគ​ផ្លែឈី​ផ្អែម​
​ផ្លែស្វាយ ស្ត្រ​ប៊ឺ​រី ប៉ែ​ស និង Raspberries សុទ្ធតែ​ជា​ផ្លែឈី​ដែល​បង្កើន​នូវចំណង់​ផ្លូវ​ភេទដូចគ្នា​។ ផ្លែឈី​ដែល​ផ្អែម​ដូចជា​ទឹកឃ្មុំ និង​មាន​សារធាតុ​គ្រែ​ម អាច​ជួយ​បង្កើន​នូវ​ថា​ម​ដល់​រាង​ការ​របស់​អ្នកឲ្យមាន​កំលាំង​ខ្លាំងក្លា​។​
https://i1272.photobucket.com/albums/y389/domneng/Danielle%20Sharp/Fruit2_zpse252b61a.jpg
៥. ផ្លែ​ល្វា​
​នៅក្នុង​ផ្លែ​ល្វា​មាន​អាស៊ីត​អា​មី​ណូ ជាច្រើន​ដែល​ត្រូវបាន​គេ​ចាត់ទុកថា ជា​អាហារ​ដែល​បង្កើ​នូវ​ការតណ្ហា និង​កែសម្រួល​ដល់​ចំណង់​ផ្លូវភេទ​។ រូបរាង និង​រស់ជាតិ​របស់​វា​អាច​រំញោច​សសៃប្រសាទ​របស់​បុរស​។ ផ្លែ​នេះ​ត្រូវបាន​គេ​រកឃើញ​ថា​មាន​ប្រសិទ្ធភាព​ខ្ពស់​ទៅ​លើ​សរីរាង្គ​បន្ត​ពូជ​របស់​ស្ត្រី​។​
https://i1272.photobucket.com/albums/y389/domneng/Danielle%20Sharp/Fruit6_zps59f94985.jpg
៦. បន្លែ​
​មិន​ត្រឹមតែ​ជា​អាហារ​ដែល​មនុស្ស​ភាគច្រើន​ចូល​ចិត្ត​នោះ​ទេ ហើយក៏​អាច​ជួយ​បង្កើត​នូវ​សមត្ថភាព​របស់​បុរស​កាន់តែ​ច្រើន​ផង​ដែរ​។ បន្លែ​ស្លឹក មាន​អក​ម៉ូ​ន​ឈ្មោល​របស់​បុរស ដែល​ជា​កត្តា​សំខាន់​មួយ​ក្នុង​ការបង្កើត​នូវ​ចំណង់តណ្ហា​។ ប្រសិនបើ​អ្នក​ចង់​ឲ្យ​ជីវិត​ផ្លូវភេទ​កាន់តែ​មាន​ភាព​រីករាយ​នោះ អ្នក​គួរតែបង្កើត​កម្មវិធី​ផ្សេងៗ ដើម្បី​គួបផ្សំ​គ្នា​ទើប​មាន​ភាពប្រសើរ​៕​
https://i1272.photobucket.com/albums/y389/domneng/Danielle%20Sharp/Fruit3_zpsa64e94a7.jpg

មតិយោបល់