ស្ទឹងត្រែងៈ មានករណីគ្រោះអគ្គិភ័យកើតឡើង ដោយបានឆាបឆេះផ្ទះមួយខ្នងយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង៦និង០៧នាទីយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
អគ្គិភ័យនេះបានផ្ទះ១ខ្នងទំហំ១៤ម៉ែត្រ x១៥ .៥០ម៉ែត្រ សង់អំពីឈើប្រក់ស័ង្កសីបាំងក្ដា ក្រាលក្ដាសង់ខ្ពស់ ដែលមានម្ចាស់ផ្ទះឈ្មោះ កែវ ប៉ាប៉ាន់ ភេទប្រុស និងប្រពន្ធឈ្មោះ ម៉ៅ សុខន រស់នៅភូមិឃុំកើតហេតុខាងលើ បណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិ ។
ចំណែកមូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ហើយបន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងពន្លត់អគ្គិភ័យ បានយករថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ពន្លត់បានទាន់ពេលមិនឲ្យរាលដាលដល់ផ្ទះជិតខាងឡើយ ដោយបានប្រើប្រាស់រថយន្តចំនួន៣គ្រឿង បាញ់ទឹកអស់ចំនួន១២ឡាន ស្មើនឹង៤៨ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅម៉ោង៨យប់ថ្ងៃដដែល៕



មតិយោបល់