ព័ត៌មានជាតិ

យុវជន ២នាក់ជិះម៉ូតូបុកខឿនសួនច្បារស្លាប់ និងរបួសធ្ងន់ នៅខណ្ឌព្រែកព្នៅ

ភ្នំពេញ: កាលពីវេលាម៉ោង ១និង០០នាទីឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ (ជិះម៉ូតូដួលខ្លួនឯង) ហើយទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ ត្រង់ចំណុចមុខរោងចក្រទឹកកក លើផ្លូវជាតិលេខ៥ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ តាំង ថៃលីម ភេទប្រុស អាយុ ២០ឆ្នាំ ស្នាក់នៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឭ ខេត្តកណ្តាល ស្លាប់នៅកន្លែងកើតហេតុ
បើកបរម៉ូតូម៉ាក Yamaha FZ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AC-6565 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង រួមដំណើរជាមួយឈ្មោះ ហួត បារាំង ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅភូមិឃុំជាមួយគ្នា (រងរបួសធ្ងន់) ។

មូលហេតុ៖ អ្នកបើកបរខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុក្រុមគ្រួសារយកម៉ូតូ និងសពទៅធ្វើបុណ្យតាមប្រពៃណី (ក្រុមគ្រួសារគាត់អត់ប្តឹងផ្តល់ ព្រោះអ្នកទាំងពីរនៅផ្ទះជិតគ្នា)៕

មតិយោបល់