ព័ត៌មានជាតិ

ស្ត្រីម្នាក់ កំពុងអង្គុយសុខៗ ក្នុងរថយន្តតាក់ស៊ី ស្រាប់តែសន្លប់ស្ដូក

ភ្នំពេញ: នៅវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចបេនឡានផ្សារដើមគរ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក មានករណីស្ត្រីម្នាក់ បានសន្លាប់ក្នុងរថយន្ត។

ស្ត្រីរងគ្រោះឈ្មោះ អ៊ុន សយ អាយុ៤០ឆ្នាំ ស្រុកកំណើតនៅស្រុកបាត់ដឹង ខេត្តកណ្តាល។

ស្ត្រីម្នាក់បានធ្វើដំណើពីស្រុកកំណើតមកបើកថ្នាំនៅមន្ទីពេទ្យមួយកន្លែងនិងបានទិញឥវ៉ាន់លក់ដូរ រួចឡើងជិះរថយ្តបំរុងធ្វើដំណើរទៅស្រុកវិញ ស្រាប់តែសន្លប់នៅក្នុងរថយន្ត ។

ដំណើររឿង៖ មុនកើតហេតុ ស្ត្រីរងគ្រោះ បានជិះរថយន្តតាក់ស៊ីពីស្រុកកំណើត មករកទិញអីវ៉ាន់លក់នៅផ្សារដើមគរ និងបើកថ្នាំនៅមន្ទីរពេទ្យមួយកន្លែង ។ បន្ទាប់មកគាត់ បានឡើងទៅអង្គុយក្នុងរថយន្តបានមួយសន្ទុះ ស្រាប់តែសន្លប់ស្ដូក ក្នុងរថយន្តតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ច បានជួយនាំជនរងគ្រោះ ទៅមន្ទីរពេទ្យផងដែរ។ មូលហេតុ៖ ជនរងគ្រោះ ហេវហត់ពេក ម្យ៉ាងវិញទៀត នៅក្នុងឡានក្តៅហប់ផង៕

មតិយោបល់