ព័ត៌មានជាតិ

Update៖ គ្រោះថ្នាក់ចរាចរណ៍ស្លាប់ ២នាក់ របួសធ្ងន់ម្នាក់ នៅស្រុកព្រះស្ដេច

ស្វាយរៀង: ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៣និង៣០នាទីរសៀល ត្រង់ចំណុចភូមិល្វាឃុំល្វា ស្រុកព្រះស្ដេច ស្ថិតលើផ្លូវជាតិ
លេខ១ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុករថយន្ត បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់ នៅខេត្តស្វាយរៀង។

ជនរងគ្រោះម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ1K-1781 បើកដោយឈ្មោះ ភាព ភី ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅខេត្តកំពង់ធំ (ស្លាប់) រួមដំណើរជាមួយទី១/ឈ្មោះ សុភាវី សុវណ្ណធីណា ភេទស្រី អាយុ ១៤ឆ្នាំ រស់នៅភូមិកណ្តោក ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល(ស្លាប់) និងទី២/ឈ្មោះ ប្រាក់ ស៊ីថាន ភេទស្រី អាយុ ១៨ឆ្នាំ រស់នៅភូមិតារាងបាល់ ឃុំគយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង(រងរបួសធ្ងន់)។

រថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-6490 មិនស្គាល់អត្តសញ្ញាណអ្នកបើកបររត់គេចបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅប៉ុស្តិ៍ល្វា ចំណែកសព ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់