ព័ត៌មានជាតិ

លោកតា​វ័យ​៧១​ឆ្នាំ​ម្នាក់ ​បាន​បាត់​ពី​ផ្ទះ​មួយ​យប់​ លុះ​ព្រឹក​ឡើង​ត្រូវ​​គេប្រទះ​ឃើញ​សព​នៅ​ជិត​ចង្កេះភ្នំ

​បន្ទាយ​មាន​ជយៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា លោកតា​វ័យ​៧១​ឆ្នាំ​ម្នាក់ ​បាន​បាត់​ពី​ផ្ទះ​មួយ​យប់​ លុះ​ព្រឹ​កឡើង​ត្រូវ​បាន​គេ​ឃើញ​សព​នៅ​ជិត​ចង្កេះភ្នំ​ កន្លែង​កាយ​ថ្ម​ ។​ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៧​ខែមិថុនា​ ឆ្នាំ​ ២០២១​ នៅ​ភូមិ​នៅ​ភូមិ​ភ្នំ​ធំ​ជើង​ ឃុំ​អូរ​ប្រាសាទ​ ស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ​ ។​

​ ​លោក​វរសេនីយ៍ឯក​ ស៊ិ​ន​ ណា​រ៉ា​ក់​ អធិការ​នគរបាល​ ស្រុក​មង្គល​បូ​រី​ បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ ឈ្មោះ​ ទៀង​ រ៉ុ​ម​ ភេទ​ប្រុស​ អាយុ​៧១​ឆ្នាំ​ នៅ​ភូមិ​នៅ​ភូមិ​ភ្នំ​ធំ​ជើង​ ឃុំ​អូរ​ប្រាសាទ​ ស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ​ ។​

​លោក​អធិការ​បាន​បញ្ជាក់​ទៀត​ថា​ តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​គាត់​កើត​ជម្ងឺ​វង្វេងស្មារតី​ ហើយ​តែងតែ​ដើរ​ឡើង​លើ​ភ្នំ​ធំ​នេះ​ជា​ញឹកញាប់​ ។​ មុន​ថ្ងៃ​កើតហេតុ​ជន​រង​គ្រោះ​បាន​បាត់​ពី​ផ្ទះ​ ០១​យប់​ លុះ​ព្រឹក​វេលា​ម៉ោង​០៥​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​០៧​ ខែមិថុនា​ ឆ្នាំ​២០២១​ ទើប​មាន​គេ​ប្រទះ​ឃើញ​សាកសព​ ។​

បន្ទាប់​មក​លោក​បាន​បង្កើត​ក្រុមការងារ​ដែល​មាន​ នគរបាល​ជំនាញ​បច្ចេកទេស​វិទ្យាសាស្ត្រ​អធិការដ្ឋាន​នគរបាល​ ស្រុក​ នគរបាល​ប៉ុស្តិ៍​ បុគ្គលិក​ប​ណ្ឌ​ល​សុខភាព​ឃុំ​ មេ​ភូមិ​ ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សព​ ឃើញ​មាន​ស្នាម​ដាច់​រលត់​ជា​ច្រើន​កន្លង​ តែ​ពុំ​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​ឡើយ​ ។​

​តាម​ការ​សន្និដ្ឋាន​របស់​គ្រូពេទ្យ​ជន​រង​គ្រោះ​ស្លាប់​ គឺ​ធ្លាក់​ពីលើ​ទី​ខ្ពស់​មក​ទី​ទៀប​មក​ប៉ះ​ចំ​ថ្ម​(​លើ​ភ្នំ​)​ប្រហែល​កំពស់​៤០​ម៉ែត្រ​ រួច​បាន​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ក្រុមការងារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

មតិយោបល់