ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ ជាមុខសញ្ញាឆក់ ត្រូវកម្លាំងសមត្ថកិច្ចសហការបង្ក្រាប

កណ្តាល: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងជំនាញស្រុកអង្គស្នួល និងកម្លាំងប៉ុស្ដិ៍ដំណាក់អំពិល ឃាត់ខ្លួនជនសង្ស័យ២នាក់ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៥និង៣០នាទី នៅចំណុចភូមិប្រមរ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល។

លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងបានឲ្យដឹងថា កិច្ចប្រតិបត្តិការបង្ក្រាបមុខសញ្ញាឆក់នេះ ប្រព្រឹត្តនៅចំណុចភូមិ ក្រាំងក្រូច ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងមានការសម្របពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល ។

កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ ស្រុក និងកម្លាំងប៉ុស្ដិ៍ដំណាក់អំពិល នៃអធិការដ្ឋាន នគរបាល ស្រុកអង្គស្នួល ដឹកនាំដោយ លោកវរសេនីយ៍ទោ ផាច ផល្លា អធិការរងទទួលផ្នែកព្រហ្មទណ្ឌ។ បានចូលរួមសហការជាមួយកម្លាំងនគរបាលស្រុកឧដុង្គ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ។

ជនសង្ស័យរួមមាន៖ ១-ឈ្មោះ ជាវ កុម្ភ: ហៅភ័ក្រ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិទន្លាប់ខ្ពស់ត្បូង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ២-ឈ្មោះ វុន គារ៉ាន់ ហៅទក ហៅត្រា ហៅអាប្រឹមប្រិយ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិប្រមរ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ម៉ូតូ១គ្រឿងម៉ាក Suzuki let’s ពណ៌ខ្មៅ បិតតែម ពណ៌ស លាយទឹកប្រាក់ ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខកំពង់ស្ពឺ1I-2374 លេខតួ MLCCE45B 000207467 ។ ទូរស័ព្ទម៉ាកអិនចុចពិល១គ្រឿង។

ជនសង្ស័យនិងវត្ថុតាង សមត្ថកិច្ចខេត្តកំពង់ស្ពឺ នាំទៅដើម្បីបន្តនីតិវិធី៕

មតិយោបល់