Post News Media ព័ត៌មានជាតិ សមត្ថកិច្ចឃាត...

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើ….

បាត់ដំបង: ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពីលោក អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោក ជេត វណ្ណនី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលទៅលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ០៨និង៤៥នាទីព្រឹក នៅចំណុចភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ឈឿង គឹមសុង បានចុះដឹកនាំក្រុមអន្តរាគមន៍ បង្ការបង្ក្រាបប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យម្នាក់។

ជនសង្ស័យឈ្មោះ យ៉ុត ដារ៉ា ហៅ តេន ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត (យកម៉ូតូ) របស់ជនរងគ្រោះឈ្មោះ បឹង ស៊ីចាន់ ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០១៩កន្លងទៅ។

វត្ថុតាងដកហូតមាន៖
– ម៉ូតូមួយគ្រឿងម៉ាក YAMAHA Excitor ពណ៌ខ្មៅ គ្មានស្លាកលេខ។

ក្រោយឃាត់ខ្លួន ការិយាល័យជំនាញកំពុងតែធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដោះស្រាយតាមនីតិវិធីច្បាប់៕