ព័ត៌មានជាតិ

សិស្សសាលាវិទ្យាល័យជាស៊ីមសាមគ្គី ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីឆក់

ភ្នំពេញ៖ កាលពីវេលម៉ោង ៩និង១០នាទីយប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ មានករណីយុវជន២នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទពីដៃម្តាយ និងកូនកំពុងជិះម៉ូតូមួយគ្រឿង បានសម្រេចនៅខណ្ឌទួលគោក រត់មកដល់ខណ្ឌដូនពេញ ត្រូវប្រជាពលរដ្ឋរួមទាំងសមត្ថកិច្ចដេញចាប់បានម្នាក់ រីឯទៀតរត់គេចខ្លួនបាត់ ហេតុការណ៍នេះ កើតឡើងតាមបណ្តោយផ្លូវ២៣០ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យដែរសមត្ថកិច្ច និងប្រជាពលរដ្ឋចាប់បានមានឈ្មោះ ហេង សេរីវឌ្ឍនា ភេទប្រុស អាយុ ១៧ឆ្នាំ (ឃាត់ខ្លួន) មុខរបរសិស្សថ្នាក់ទី៩ សាលាវិទ្យាល័យជាស៊ីមសាមគ្គី ស្នាក់នៅសង្កាត់មានជ័យ១ ខណ្ឌមានជ័យ មានស្រុកកំណើត ឃុំកោះអន្លុងចិន ស្រុកស្អាង ខេត្តកណ្តាល ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ សី ហា រត់គេខ្លួនបាត់។

យោងតាមសម្តីបុរសពីរនាក់ជាអ្នកដេញចាប់ជនសង្ស័យបានឲ្យដឹងថា មុនកើតហេតុរូបគាត់ឃើញស្ត្រីពីរនាក់ម្តាយ និងកូនតូចជិះម៉ូតូមួយគ្រឿង មិនចាំម៉ាកធ្វើដំណើរតាមបណ្តោយផ្លូវ២៣០ ពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៍មានជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ស៊េរី០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AT-4978 ជិះមកពីក្រោយ រួចបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមិនចាំម៉ាកពីរស្ត្រីពីរនាក់ម្តាយ និងកូនបានសម្រេច ខណះនោះ រូបគាត់ទាំងពីរនាក់ឃើញហេតុការណ៍ បានជិះម៉ូតូដេញពីក្រោយមកដល់ចំណុចជិតផ្សារថ្មីខណ្ឌដូនពេញ រូបគាត់បានដោះមួកសុវត្ថិភាពវាយក្បាលមួយមួក បណ្តាលឲ្យជនសង្ស័យរេចង្កូតម៉ូតូ ទៅបុករថយន្តមួយគ្រឿង ដួលផ្អើលដល់សមត្ថកិច្ចខណ្ឌដូនពេញ កំពុងល្បាតឃើញ ជួយដេញចាប់បានជនសង្ស័យម្នាក់ ចំណែកបក្ខពួក ម្នាក់ទៀតរត់គេចខ្លួនបាត់ និងបានយកទូរសព័្ធដៃជនរងគ្រោះមួយគ្រឿងទៅជាមួយផងដែរ បន្ទាប់មកសមត្ថកិច្ចខណ្ឌដូនពេញ ប្រគល់ជនសង្ស័យជូនទៅសមត្ថកិច្ខខណ្ឌទួលគោកវិញ។

បច្ចុប្បន្នជនសង្ស័យត្រូវបាន សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង កំពុងសួរនាំបន្តរួចធ្វើកំណត់ហេតុ បញ្ជូនទៅអធិការអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការតាមនិតិវិធីច្បាប់ ចំណែកជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹងនោះទេ៕

មតិយោបល់