ព័ត៌មានជាតិ

សមត្ថកិច្ចចាប់វាយខ្នោះ បុគ្គលិកធនាគារស្ថាបនាម្នាក់ ពីបទ…

ឧត្ដរមានជ័យៈ សមត្ថកិច្ចបានប្រាប់ Post News ថា កាលពីវេលាម៉ោង ៣និង២០នាទីរសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ូ ចំរើន ភេទប្រុស អាយុ ៣១ឆ្នាំ មានមុខរបរ មន្រ្តីឥណទានធនាគារស្ថាបនា សាខាស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ឃាត់ខ្លួនតាមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ពីបទរំលោភលើសេចក្ដីទុកចិត្ត ដើមបណ្ដឹងជាតំណាងធនាគារស្ថាបនា មូលហេតុដោយសារ ជនសង្ស័យទារលុយពីអតិថិជនហើយ មិនយកទៅបង់ចូលធនាគារទឹកប្រាក់ចំនួន ១២,៣៥០,០០០ រៀល។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តឧត្ដរមានជ័យ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់