ព័ត៌មានជាតិ

យុវជនពីរនាក់ ឆក់បានសម្រេចតែយកមិនបាន ត្រូវសមត្ថកិច្ចប្រមាញភ័យស្លន់ស្លោរត់ចោលម៉ូតូ

ភ្នំពេញ: កាលពីវេលាម៉ោង ១១និង៤០នាទីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់ការបូកលុយ ពីស្ត្រីម្នាក់បានសម្រេចព្យាយាមជិះគេចខ្លួន ត្រូវសមត្ថកិច្ចដេញចាប់ភ័យស្លន់ស្លោ ផ្ដួលម៉ូតូ និងបោះការបូករត់ចែកជើងគ្នាបាតជើងសព្រាត
ហេតុការណ៏នេះកើតឡើង ស្ថិតតាមបណ្ដោយផ្លូវR6 កែងនិងផ្លូវ៧០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជនរងគ្រោះមិនបានប្រាប់ពីអត្តសញ្ញាណនោះ។

យោងតាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ បានជិះកង់ឥណ្ឌាតាមបណ្ដោយផ្លូវ៧០ ធ្វើដំណើរពីកើតទៅលិច ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូឌ្រីមសង់០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HQ-2414 ជិះមកពីក្រោយធ្វើសកម្មភាពឆក់ការបូកលុយបានសម្រេចត្រូវគាត់ស្រែកចោរៗ ស្របពេលកម្លាំងនគរបាល កំពុងតែល្បាតផងនោះ ក៏ជិះដេញពីក្រោយរហូតដល់ចំណុចផ្លូវរថភ្លើងក្ដាន់ពីរ ធ្វើឲ្យជនសង្ស័យទាំងពីរនាក់ភ័យស្លន់ស្លោ ផ្ដួលម៉ូតូចោល និងបោះកាបូបលុយជនរងគ្រោះចោលរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង និងម៉ូតូជនសង្ស័យ ត្រូវសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍ស្រះចក ដើម្បីស្រាវជ្រាវកំណត់មុខសញ្ញាចាប់ជនសង្ស័យទាំង២នាក់នោះ មកផ្ដន្ទាទោសតាមផ្លូវច្បាប់
ចំណែកកាបូបជនរងគ្រោះ មិនមានបាត់អ្វីនោះទេ ត្រូវសមត្ថកិច្ចប្រគល់ជូនរងគ្រោះវិញ៕

មតិយោបល់