ព័ត៌មានជាតិ

អាណោចអធ័មណាស់!! លួចមិនបានហើយ ត្រូវសមត្ថកិច្ចវាយខ្នោះទៀត

ភ្នំពេញ: ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ២០និង៤៤នាទី កម្លាំងការិយាល័យឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែង បានជនសង្ស័យម្នាក់ នៅចំណុចស្តុបណតប្រ៊ីដ ផ្លូវលេខ២០០៤ កែងផ្លូវលេខ១០១៩ សង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពីបទអំពើលួច (យកម៉ូតូម៉ាកស៊ុយហ្សុយគីនិច ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 1H-3835 មិនបានសម្រេច ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១២៥A ផ្លូវបុរីភ្នំពេញថ្មី ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងចាប់យក ម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព បញ្ជូនទៅកាន់ការិយាល័យ ដើម្បីធ្វើការសាកសួរ។

ជនសង្ស័យឈ្មោះ ជីន ចន ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សាដែក ស្នាក់នៅភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក៖
-ម៉ូតូម៉ាក អាយខុន ពណ៌សផ្កាឈូក ឆ្នាំផលិត ២០១០ លេខតួ-លេខម៉ាស៊ីន៨០០២៣៨៦ ពាក់ស្លាកលេខ កំពត១C ៥៤៨០ ។

ក្រោយឃាត់ខ្លួន ក្រុមកម្លាំងការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

មតិយោបល់