ព័ត៌មានជាតិ

អុញនោះកឺៗ បើករថយន្តស៊េរីទំនើបម៉ាក RANG ROVER ក្រឡាប់ជាច្រើនជុំ នៅខណ្ឌដូនពេញ

ភ្នំពេញ: នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៤និង៤០នាទីព្រឹក បង្កការភ្ញាក់ផ្អើលដោយបុរសជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើប បុកផ្លាកសញ្ញាចរាចរណ៍ និងចិញ្ចើមផ្លូវ រួចក្រឡាប់ជាច្រើនជុំ ស្ថិតតាមបណ្តោយផ្លូវលេខ៧០ ទំនប់ទួលគោក ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក RANG ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AP-1688 បើកបរដោយបុរសជនជាតិចិន មិនស្គាល់អត្តសញ្ញាណ រងរបួសបែកក្បាល។

ដំណើររឿង៖ មុនកើតហេតុ គេឃើញរថយន្តបង្កធ្វើដំណើរ តាមបណ្តោយផ្លូវលេខ៧០ ពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ រេចង្កូតទៅខាងស្តាំដៃ ទៅបុកផ្លាកសញ្ញាចរាចរណ៍បាក់អស់១ដើម និងបាក់បែកចិញ្ចើមផ្លូវអស់ជាច្រើនឥដ្ឋ រីឯរថយន្តក្រឡាប់ជាច្រើនជុំ។

បច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់