កាលពីខែមករាកន្លងទៅក្រុមហ៊ុន NOKIA បានប្រកាសនូវគម្រោងក្នុងការ Upgrad ទៅលើសេវាកម្ម NOKIA Music សម្រាប់ Smartphone Lumia ដែលប្រើប្រព័ន្ធដំណើរការ Windows Phone។ ឥឡូវនេះសេវាកម្មថ្មី NOKIA Music+ ត្រូវបានបញ្ចប់ នឹងដាក់ឲ្យដំណើរការនៅក្នុងចក្រភពអង់គ្លេសដំបូងគេមុននឹងប្រទេសជាច្រើនផ្សេងទៀត អាចប្រើប្រាស់សេវាកម្មនេះបាន។
សេវាកម្មនេះដែរត្រូវបានក្រុមហ៊ុន NOKIA បានផ្តល់នូវការប្រើប្រាស់ដោយឥតគិតថ្លៃ រយៈពេលមួយសប្តាហ៍សម្រាប់ការបើកនូវសេវាកម្មថ្មីនេះ។
គួរបញ្ជាក់ផងដែរថា ក្នុងពេលឆាប់ៗនេះ សេវាកម្ម NOKIA Music+ នឹងចាប់ដំណើរនៅក្នុងសហរដ្ឋអាមេរិកផងដែរ ប៉ុន្តែ NOKIA បញ្ជាក់ថា ក្រុមហ៊ុននឹងគិតប្រាក់ចំនួន 3 ដុល្លារសហរដ្ឋអាមេរិក សម្រាប់រយៈពេលមួយខែក្នុងការប្រើប្រាស់សេវាកម្មនេះ៕
ព័ត៌មានជាតិ
មតិយោបល់