ព័ត៌មានជាតិ

​ ជនជាតិចិនម្នាក់ ដេកស្លាប់ក្បែរសណ្ឋាគារ យ៉ាចឺក ពាណិជ្ជ ដោយមិនដឹង​មូលហេតុ!

ព្រះសីហនុៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រទះឃើញ បុរសជាជនជាតិ​ចិន​ម្នាក់ ដេកស្លាប់នៅ​ក្បែរ​សណ្ឋាគារ ​យ៉ា​ចឺ​ក ​ពាណិជ្ជ​ នៅវេលាម៉ោង១និង២៥នាទី​រំលងអាធ្រាត្រ ​ឈានចូល​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ។

​ជនរងគ្រោះមាន​ឈ្មោះ LIN JIARONG ភេទប្រុស ថ្ងៃខែឆ្នាំ​កំណើត ទី១៧ ខែតុលា ឆ្នាំ១៩៨៤ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​១ច្បាប់លេខ E 900 536 83​ ​​។ បច្ចុប្បន្នសមត្ថកិច្ច កំពុងរងចាំការត្រួតពិនិត្យ និងកោសល្យវិច័យពីគ្រូពេទ្យជំនាញ ដើម្បីស្វែងរកមូលហេតុ នៃការស្លាប់របស់ជនរងគ្រោះផងដែរ៕

មតិយោបល់