ព័ត៌មានជាតិ

ហិង្សាជាអំពើខុសច្បាប់! កម្មករសំណង់ម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅស្រុកខ្សាច់កណ្តាល

កណ្តាល: កាលពីវេលាម៉ោង ៦និង៣០នាទីយប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ករណីអំពើហិង្សាក្នុងគ្រួសារ ត្រង់ចំណុចភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ព្រំ ថេង ភេទស្រី អាយុ ៦៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លាងចានក្នុងហាង មានទីលំនៅភូមិឃុំកើតហេតុ។
ជនសង្ស័យឈ្មោះ វ៉ៃ ជីប៉ាវ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិព្រែកដំបូក ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖ គ្មាន

ដំណើររឿង៖ រយះពេលជាង ០២ឆ្នាំមកហើយ ដែលជនសង្ស័យ បានស្រលាញ់ជាមួយឈ្មោះ ព្រំ ធួក ភេទស្រី (ត្រូវជាប្រពន្ធជនសង្ស័យ) បានសែនព្រែនរួមរស់ជាមួយគ្នាជាប្តីប្រពន្ធ ហើយមកស្នាក់នៅផ្ទះរបស់ឈ្មោះ ព្រំ ថេង ត្រូវជាមីងរបស់ជនរងគ្រោះ នៅភូមិព្រៃបាំង ឃុំស៊ីធរ។ ក្នុងអំឡុងពេលរស់នៅជាមួយគ្នាជនសង្ស័យ តែងតែហិង្សាវាយដុំ ទ្រាំមិនបានក៏រត់ចេញពីផ្ទះជាងមួយខែមកហើយ។

រហូតមកដល់ថ្ងៃកើតហេតុ ជនសង្ស័យ មានសភាពស្រវឹងស្រា មាត់ឡូឡាជេរប្រមាថថា មីប្រុសច្រើន មីចោរអាយះ គេល្អជាងអញប៉ុនណា? (ឈ្មោះ ព្រំ ធួក មិននៅផ្ទះទេ) ពេលនោះ ជនរងគ្រោះបានឃាត់កុំឲ្យមាត់ឡូឡា តែមិនស្តាប់ថែមទាំងដេញជនរងគ្រោះ ឲ្យចុះចេញពីផ្ទះទៀត បន្ទាប់មកជនសង្ស័យ បានទៅយកសម្លៀកបំពាក់របស់ជនរងគ្រោះ ០២កំប្លេរ ខ្នើយមុងភួយទៅដុតនៅមុខផ្ទះ ឃើញដូចនេះ ប្រពន្ធជនសង្ស័យ រាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស៊ីធរ កម្លាំងនគរបាលប៉ុស្តិ៍ចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅ អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់