ព័ត៌មានជាតិ

ដំណឹងស្វែងរកសាច់ញាតិ! អ្នកថ្មើរជើងមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវរថយន្តបុកបណ្តាលឲ្យស្លាប់

តាកែវ: យោងតាមផេក អធិការដ្ឋាននគរបាលស្រុកសំរោង បានឲ្យដឹងថា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០៤ និង ៤៥ នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយលើផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦៥-៦៦ ស្ថិតក្នុងភូមិដក់ពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ដែលបង្កឡើង ដោយរថយន្តនិងថ្មើរជើង ។

ករណីគ្រោះថ្នាក់ចរចរណ៍ខាងលើនេះ មានរថយន្តមិនស្គាល់ម៉ាក បើកបរមកក្នុងទិសពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏បានបុកអ្នកថ្មើរជើងដែលកំពុងដើរ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ រួចបើករថយន្តគេចបាត់ ។
អ្នកថ្មើរជើងមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល៤០ឆ្នាំ ស្លៀកខោជើងខ្លី ត្រឹមជង្គង់ ពណ៌ស ពាក់អាវការ៉ូសក់វែង ស្លាប់នៅនឹងកន្លែងកើតហេតុ ។

បើសិនជាបងប្អូនណា បាត់សាច់ញាតិ ឬក៏បងប្អូនដែលមានភិនភាគដូចរៀបរាប់ខាងលើ សូមទាក់ទងមកប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងត្រាញ់ខាងត្បូង ទូរស័ព្ទ៖ ០១៥ ៦៦ ៥៦ ៥៣ /០៩៧ ៩៨ ៩០ ៤០៨ ៕

មតិយោបល់