ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ ២គ្រឿង និងរថយន្ត បណ្ដាលឲ្យបុរសម្នាក់ដាច់ជើង

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃថ្ងៃសុក្រ ១៣ រោច ខែទុ.សាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ត្រូវនឹងថ្ងៃទី០៦ខែសីហា ឆ្នាំ២០២១វេលាម៉ោង១៧ និង៥៥ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាង ម៉ូតូ០២គ្រឿងនិង រថយន្ត០១គ្រឿង​ បណ្ដាលឲ្យរងរបួសចំនួន ០២នាក់(ស្រាល​​០១ស្រី)​ (របួសធ្ងន់០១ប្រុស) និងខូតខាត ម៉ូតូស្រាលចំនួន ០១គ្រឿង​និង(ម៉ូតូ​ធ្ងន់​ចំនួន​០១គ្រឿង​ព្រមទាំង​ រថយន្តធ្ងន់ចំនួន ០១គ្រឿង ត្រង់ចំណុចខាងមុខផ្ទះwing វេលុយ​ រ័ត្ន​វីរ:លើផ្លូវ21Aស្ថិតនៅភូមិលេខ២ សង្កាត់ស្វាយរលំក្រុងតាខ្មៅ ខេត្តកណ្ដាល ។

​ មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក HONDA dream 125 ពណ៌ខ្មៅ​ពាក់ស្លាកលេខ ព្រៃវែង​1S-0512 បើកបរដោយឈ្មោះ ស៊ាត​ ម៉ាតែម ភេទប្រុស អាយុ២០ ឆ្នាំ មានទីលំនៅភូមិព្រៃចំការ​ ឃុំ​ស្វាយ​ជ្រុំ​ ស្រុក​មេសាង​ខេត្ត​ព្រៃ​វែង​ (រងរបួសធ្ងន់​ដាច់ជើងខាងឆ្វេង)ម៉ូតូ​​បើកក្នុងទិសដៅពីកើតទៅលិចល្បឿនលឿនមកដល់ចំណុចកើតហេតុខាងលើ ក៏បានបើកប្រជែង(វ៉ា)ខាង​ឆ្វេងម៉ូតូម៉ាក Honda dream125 ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BZ-1IP-8638 អ្នកបើកម៉ូតូមានឈ្មោះ​ គឹម​ រិន ភេទស្រី​អាយុ ៣២ឆ្នាំ ​មានទីលីភូមិ​ត្រពាំង​អំពឹល​ ឃុំគោកគង់ខាងកើត​ ស្រុកកញ្ចៀច​ ខេត្ត​ព្រៃ​វែងម៉ូតូបើកក្នុងទិសដៅពីកើតទៅលិចស្របទិសគ្នា​​(រងរបួសស្រាល) រួច​ក៏​បាន​ប៉ះ​ដៃ​ចង្កូត​ម៉ូតូ Dream 125 ពណ៌​ក្រហម​​ដែល​នៅ​ ពី​មុខបណ្តាលអោយ​ម៉ូតូ​សង់​ពណ៌​ក្រហម​ដួល​ នៅ​លើ​ផ្លូវ​ ហើយ​ភ្លាមៗ​នោះ​ម៉ូតូ​dream 125 ពណ៌ខ្មៅ​ក៏​រេ​ចង្កូត​ទៅ​បុក​នឹង​រថយន្ត​មួយ​គ្រឿង​ម៉ាក​LEXUS RX330ពណ៌​ស​ពាក់​ស្លាក​លេខ​ ភ្នំពេញ​2AV-9826 អ្នកបើក​រថយន្ត​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ រថយន្ត​បើក​ទិសដៅ​ពី​លិច​ទៅ​កើត។ បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ HONDA dream125 ពណ៌ខ្មៅ ​ពាក់​ស្លាក​លេខ ​ព្រៃវែង​ 1S-0512 រងរបួសធ្ងន់​ដាច់​ជើង​ខាង​ឆ្វេង​ ត្រូវ​បាន​សាច់ញាតិ​ដឹកទៅ​មន្ទីរពេទ្យ​ជោរ៉ៃ​ ដើម្បី​សង្គ្រោះ​ដោយ​ខ្លួន​ឯង​។

បច្ចុប្បន្ន​មធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុក​បណ្ដោះ​អាសន្ន​នៅអធិការដ្ឋាន​ដើម្បី​ចាត់ការ​តាមនីតិវិធី៕

មតិយោបល់