ព័ត៌មានជាតិ

រន្ធត់ណាស់!! រថយន្តបែកកង់ជ្រុលទៅបុកម៉ូតូ ២គ្រឿង បណ្ដាលឲ្យបុរសម្នាក់ដាច់ដៃស្លាប់ភ្លាម និង២នាក់ទៀតរងរបួស

បន្ទាយមានជ័យ: នៅវេលាម៉ោង ៨និង០០នាទីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបែកកង់ ជ្រុលទៅបុកម៉ូតូ ២គ្រឿង បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់ស្រាល ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥៦អា ត្រង់ចំណុចខាងត្បូងខ្លោងទ្វារវត្តខ្លែងពណ៌ត្បូង ទល់មុខផ្ទះមេភូមិខ្លែងពណ៌ត្បូង ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះឈ្មោះ ព្រឿង ព្រែក ភេទប្រុស អាយុ ១៥ឆ្នាំ បើកបរម៉ូតូម៉ាក MSX ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1Q-7889 រស់នៅភូមិខ្វាវកើត ឃុំរលួស ស្រុកស្វាយចេក និងម៉ូតូមួយគ្រឿងទៀតម៉ាក Honda Dream សេ១១០ ពណ៌លឿង (គ្មានស្លាកលេខ) បើកបរដោយឈ្មោះ សៃ ប៉ាវ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិខ្វាវកើត ឃុំរលួស ស្រុកស្វាយចេក រួមដំណើរជាមួយឈ្មោះ ឡៃ ចាន់ដឿន ភេទស្រី អាយុ ១៦ឆ្នាំ រស់នៅភូមិតាអុងកើត ស្រុកស្វាយចេក ។

រថយន្តបង្កម៉ាក កាម៉ារី ពណ៌ខ្មៅ ផលិតឆ្នាំ១៩៩៣ ពាក់ស្លាកលេខ សៀមរាប 2A-4335 ទិសដៅច្រាសគ្នា បើកបរដោយឈ្មោះ រ៉ា រុន ភេទប្រុស អាយុ ៣៥ឆ្នាំ (ឃាត់ខ្លួន) រស់នៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ បានបែកកង់ជ្រុលទៅបុកម៉ូតូទាំង២គ្រឿង ពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូ MSX ដាច់ដៃខាងឆ្វេងធ្លាក់នៅកណ្តាលផ្លូវ ឯខ្លួនធ្លាក់ទៅចញ្ចើមផ្លូវ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកអ្នកបើកម៉ូតូមួយគ្រឿងទៀត បាក់ជើងខាងឆ្វេង និងអ្នករួមដំណើររបួសជើងឆ្វេង។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋានគរបាលស្រុកស្វាយចេក ដើម្បីកសាងសំណុំរឿង ដោះស្រាយតាមនីតិវិធី ចំពោះសព ត្រូវបានក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី រីឯជនរងគ្រោះ ត្រូវបានសាច់ញាតិបញ្ជូន ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក៕

មតិយោបល់