ព័ត៌មានជាតិ

ស្រីស្អាតជនជាតិវៀតណាមម្នាក់ ត្រូវសមត្ថកិច្ចវាយខ្នោះ ករណី….

ភ្នំពេញ: កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ កម្លាំងនគរបាលខណ្ឌឬស្សីកែវ ស្រាវជ្រាវបង្ក្រាបជាក់ស្ដែង ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនស្រីស្អាតជាជនជាតិវៀតណាមម្នាក់រួមទាំងវត្ថុតាងនៅចំណុចក្រុម៤ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើ នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ង្វៀង ធីសាង ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួលភូមិឃុំកើតហេតុ ។

សម្ភារ:ដកហូតរួមមាន៖
-ក្រាមពណ៌សថ្លាមួយកញ្ចប់
-ថង់ផ្លាស្ទិចសម្រាប់ច្រកគ្រឿងញៀន
-ទូរស័ព្ទដៃចំនួន០៣គ្រឿង។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់