ព័ត៌មានជាតិ

សាហាវណាស់!! គ្រោះថ្នាក់ចរាចរណ៍បង្កជាហិង្សាបុរសម្នាក់ ហក់វាយតៃកុងរថយន្តចំកញ្ចប់មាត់ ដូចថតកុនហុងកុង

ភ្នំពេញ: កាលពីវេលាម៉ោង ១០និង១០នាទីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩នេះ មានរថយន្តសាំយ៉ុង ១គ្រឿង អកហ៊្សើ បុកគូទម៉ូតូពីក្រោយ បណ្ដាលឲ្យខូចខាត ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចោមរោមមើល ស្ថិតលើផ្លូវអូស៊ីអាយស៊ី ខាងជើងរង្វង់មូលនាងមច្ឆាប្រមាណ ៣០០ម៉ែត្រ ក្នុងភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

រថយន្តបង្កម៉ាក សាំយ៉ុង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AK-7061 បើកដោយបុរសម្នាក់ រួមដំណើរជាមួយភ្ញៀវ ប្រុសស្រីជាច្រើននាក់។
ម៉ូតូរងគ្រោះម៉ាក Zoomer X ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GN-3048 ជិះដោយបុរសម្នាក់ រួមដំណើរដោយនារីម្នាក់ជិះពីក្រោយ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តខាងលើ បានធ្វើដំណើរពីជើងទៅត្បូងស្របទិសគ្នាជាមួយម៉ូតូ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូបត់ឆ្លងផ្លូវពីមុខរថយន្ត បណ្ដាលឲ្យរថយន្តអកហ៊្សើជ្រុលទៅបុកគូទម៉ូតូពីក្រោយ រពេចនោះ ក៏លេចមុខបុរសម្នាក់ដែលមិនមែនជាជនរងគ្រោះថ្នាក់ទេ បានមកហក់វាយតៃកុងរថយន្តមួយដៃចំមាត់ និងយកមួកសុវត្ថិភាពវាយកញ្ចក់រថយន្តផ្នែកខាងមុខបណ្ដាលឲ្យប្រេះស្រាំ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ភាគីខាងរថយន្តប្រញ៉ាប់ បន្តដំណើរទៅមុខទៀត មិនបានទៅដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចថា មានមនុស្សវាយលើខ្លួន និងរថយន្តឡើយ ក្រោយពេលកើតហេតុ បុរសជាតៃកុងរថយន្តសុខចិត្តសងសំណងទៅខាងម៉ូតូ ដើម្បីព្យាបាលរបួសនិងជួសជុលម៉ូតូចំនួន ២៥០ដុល្លារបញ្ចប់រឿងនៅកន្លែងតែម្ដង៕

មតិយោបល់