ផ្ទះ ព័ត៌មានជាតិ Update៖ រថយន្...

Update៖ រថយន្តស្ទូចខូចឈប់លើផ្លូវ មិនដាក់សញ្ញាសំគាល់ម៉ូតូទៅលឿនបុកស្លាប់ម្នាក់

0

ភ្នំពេញ: បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណ:ជិះម៉ូតូលឿនគេចមិនទាន់ជ្រុលទៅបុករថយន្តស្ទូចដែល
ខូចចតលើផ្លូវ មិនដាក់សញ្ញាសម្គាល់ពីក្រោយពេញទំហឹង កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៨ខែឧសភា ឆ្នាំ២០១៩ នៅចំណុចមុខវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។
ជនងគ្រោះឈ្មោះនូវ វីរះ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរការធ្វើនៅការ៉ាស់សាំងតេលា ស្នាក់នៅមុខវត្តឬស្សីស្សាញ់ មានស្រុកកំណើតនៅស្រុកកោះអណ្តែត ខេត្តតាកែវ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តស្ទូចមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3C -2366 បានខូចតាំងពីក្បាលប្រលប់ហើយឈប់ចតស្ងៀម លើផ្លូវក្នុងទិសដៅពីលិចទៅកើតដោយមិនដាក់សញ្ញាសម្គាល់លុះមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកស្មាសរេវ៉ូពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1J -3271 ធ្វើដំណើរមកពីក្រោយវ៉ាក់អើជាមួយថយន្តគេចមិនផុតក៏ជ្រុលទៅ បុកចំផ្នែកខាងក្រោយខាងស្តាំពេញទំហឹងបណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុទំនាក់ទំនងទៅជំនាញចុះមកធ្វើការវាស់វែង រថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាត្តិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.