ភ្នំពេញៈ សមត្ថកិច្ចព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនបុរសម្នាក់ដែលយកកាំបិតកាប់ប្រពន្ធខ្លួនឯងរឿងប្រចណ្ឌ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើនោះឈ្មោះ ហ៊ន រិទ្ធី អាយុ២៨ឆ្នាំ មុខរបរ កម្មករសំណង់ មានស្រុកកំណើតនៅក្នុងភូមិព្រៃបឹង ឃុំវាលពន់ ស្រុកង្ពង ខេត្តកំពង់ស្ពឺ។ បានកាប់របស់ខ្លួនប្រពន្ធឈ្មោះ ត.ព អាយុ៣៣ឆ្នាំមុខរបរ ជាកម្មការិនីរោងចក្រកាត់ដេរហែនសាំ ស្នាក់នៅបន្ទប់ជួល ខណ្ឌពោធិ៍សែនជ័យ។
គួររំលឹកថា កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងនគរបាលនៃស្នងការដ្ឋានខេត្តបាត់ដំបងបានចាប់ខ្លួនបុរសដែលបានយកកាំបិតកាប់លើប្រពន្ធខ្លួនឯងរឿងភ្លើងប្រច័ណ្ឌ កាលពីវេលាម៉ោង១២និង៥០នាទីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ផ្ទះជួលនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ក្រោយពីធ្វើសកម្មភាពរួចមកជនសង្ស័យបានរត់ទៅលាក់ខ្លួននៅខេត្ដបាត់ដំបងអស់រយៈពេល១១ថ្ងៃក្រោយពេលកើតហេតុ ទើបចុះទៅសហការណ៍ជាមួយ នគរបាលនៃស្នងការដ្ឋានខេត្តបាត់ដំបងធ្វើការឃាត់ខ្លួនបានកាលពីវេលាម៉ោង ១១និង ២០នាទីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅកន្លែងដែលជននេះលាក់ខ្លួនស្ថិតនៅក្នុងភូមិបួនជួរ ឃុំឃុំបឹងប្រិយ៍ ស្រុកបាណន់ ខេត្តបាត់ដំបង ហើយក៏បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យវិញ៕
មតិយោបល់