ព័ត៌មានជាតិ

ស្ត្រីម្នាក់ ត្រូវម៉ូតូបុករងរបួសធ្ងន់

កោះកុង: នៅវេលាម៉ោង៨និង០០នាទីព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៩ ចន្លោះ គីឡូម៉ែត្រលេខ ៣៨ – ៣៩ ស្ថិតនៅភូមិកណ្ដោល ឃុំកណ្ដោល ស្រុកបុទុមសាគរ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង បង្ករដោយ ម៉ូតូ បុកអ្នកថ្មើរជើង បណ្តាលឲ្យរងរបួស ២ នាក់ ស្រី ១ នាក់ រងរបួសធ្ងន់។
បង្ករឡើងដោយម៉ូតូ Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កោះកុង 1A-9270 បើកបរដោយឈ្មោះ ខាន់ ថន ភេទប្រុស អាយុ ៣៧ ឆ្នាំ របួសស្រាល មានទីលំនៅភូមិសិលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល បានបើកបុកស្ត្រីរងគ្រោះឈ្មោះ ហ៊ុយ យាន់ ភេទស្រី អាយុ ៣៥ ឆ្នាំ មានស្រុកកំណើតភូមិព្រែកក្ដួច ឃុំត្រាំងខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលឲ្យរងរបួសធ្ងន់ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។
សមត្ថកិច្ចឲ្យដឹងថាមូលហេតុ បណ្តាលមកពីបើកបរមិនប្រុងប្រយ័ត្ន។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចធ្វើការដោះស្រាយ៕

មតិយោបល់